អានតួអត្ថបទ
បទសម្ភាស

លោក ម៉េត មាសភក្តី៖ កិច្ចការ២ដែលត្រូវធ្វើបន្ទាន់គឺការប្រមូលសំរាមចេញពីទីក្រុង និងពន្លឿននីតិវិធីជាមួយក្រុមហ៊ុនប្រមូលសំរាមថ្មីចំនួន៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​ប្រមូល​សំរាម​ និង​ដឹកជញ្ជូន​សំរាម​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី​ចាប់តាំង​ពី​ថ្ងៃ​ទី​២​ខែ​តុលា​ ដើម្បី​ទាមទារ​អត្ថ​ប្រយោជន៍​ផ្សេងៗ​ពី​ក្រុមហ៊ុន​ ធ្វើ​ឲ្យ​គ្រប់​ទីកន្លែង​នៃ​រាជធានីភ្នំពេញ​ក្លាយ​ជា​គំនរ​សំរាម​។ លោក​ ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានីភ្នំពេញ​ថ្លែង​ឲ្យ​ដឹង​ថា​អាជ្ញាធរ​រាជធានី​កំពុង​តែ​ចាត់​វិធានការ​បន្ទាន់​ ដោយ​បញ្ជា​ឲ្យ​ខណ្ឌ​ទាំង​១៤​នៅ​ទូទាំង​រាជធានី​ ប្រមូល​និង​ដឹកជញ្ជូន​សំរាម​ចេញ​ពី​រាជធានី​ តាមរយៈ​ការ​ប្រើប្រាស់​រថយន្ត​ចំនួន​៧០​គ្រឿង​ និង​ប្រើ​កំលាំង​ប្រជាការពារ​តាម​ខណ្ឌ​នីមួយៗ​។ អ្នក​នាំពាក្យ​សាលា​រាជធានី​រូប​នេះ​បន្ត​ថា​ កិច្ចការ​សំខាន់​មួយ​ទៀត​គឺ​អាជ្ញាធរ​រាជធានី​កំពុង​ពន្លឿន​នីតិវិធី​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​ចំនួន​៣ ​ដើម្បី​ឆាប់​បាន​ធ្វើ​ប្រតិបត្តិ​ការ​ប្រមូល​សម្រាម​លើ​៣​តំបន់​ផ្សេង​គ្នា​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ