អានតួអត្ថបទ
កម្ពុជា-រុស្សី

រុស្ស៊ីប្រកាសជួយត្រួសត្រាយផ្លូវដល់កម្ពុជាឈានទៅចរចាកិច្ចព្រមព្រៀងFTAជាមួយប្រទេសនៅអឺរ៉ុបខាងកើត និងអាស៊ី

សហព័ន្ធ​រុស្ស៊ី​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​ភ្នំពេញ ​បាន​ប្រកាស​ថា​ នឹង​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី(​(FTA)ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ាន(​(EAEU))​។ ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាងឯកអគ្គរដ្ឋទូត​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ។​នេះ​។ ប្រ​ទេស​ក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ាននេះន​នេះ​ គឺ​ជា​គោលដៅ​ចរចា​យក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​រដ្ឋាភិបាល​កម្ពុជា​ បន្ថែម​ពី​លើ​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួនទៀត។​

លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកអាណាតូលី បូរ៉ូវីក អគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា
លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកអាណាតូលី បូរ៉ូវីក អគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខលោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកAnatoly Borovik ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសរុស្ស៊ីប្រចាំនៅរាជធានីភ្នំពេញបានអះអាងថា ប្រទេសរុស្ស៊ីនឹងជួយគាំទ្រប្រទេសកម្ពុជាក្នុងការឈានទៅចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន(EAEU) ដែលរុស្ស៊ី គឺជាតួអង្គសំខាន់មួយនៅក្នុងប្លុកសេដ្ឋកិច្ចមួយនេះ។ នេះ បើតាមការបង្ហាញឱ្យដឹងរបស់លោកណី សំអុល ដែលជាអ្នកនាំពាក្យ​រងនៃ​ក្រសួងការបរទេស​កម្ពុជានៅក្រោយជំនួបរវាងអ្នកទាំងពីរកាលពីថ្ងៃព្រហស្បតិ៍។

ទោះបីជាយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ី មិនបានបញ្ជាក់ឱ្យដឹងលម្អិតថា នឹងចាប់ផ្តើមជួយកម្ពុជាលើកិច្ចការនេះនៅពេលណា និងដោយរបៀបណាឱ្យច្បាស់នោះទេ ដោយគ្រាន់តែបញ្ជាក់ថា នឹងជួយកម្ពុជាចូលរួមនៅក្នុងវេទិកាផ្សេងៗនៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាននេះ។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន គឺជាប្លុកប្រទេសដែលស្ថិតនៅអឺរ៉ុបខាងកើត អាស៊ីកណ្តាល និងអាស៊ីខាងលិច។ជើង។ តំបន់នេះ មានប្រទេសចំនួន៥ គឺអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង សហព័ន្ធរុស្ស៊ី។ ប្រទេសទាំងអស់នេះ គឺជាគោលដៅសំខាន់ដែលក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងរៀបចំគម្រោងចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ថែមពីលើអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។

សម្រាប់រដ្ឋមន្រ្តីការបរទេសកម្ពុជាវិញ​ លោកបានជំរុញឱ្យប្រទេសកម្ពុជា និងរុស្ស៊ីលើកស្ទួយឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដោយសារតែទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅទាបខ្លាំងណាស់នៅឡើយ​។ បើតាមលោកប្រាក់ សុខុន ការរឹតបន្តឹងទំនាក់ទំនងពាណិជ្ជកម្មនេះ គឺអាចធ្វើឡើងតាមការមកវិនិយោគរបស់វិនិយោគរុស្ស៊ី ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃអ្នកវិនិយោគ និង ការបង្កើនចំនួនភ្ញៀវទេសចរជាដើម។​

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាទើបទទួលបានជោគជ័យលើការចរចាកិច្ចព្រៀងព្រមពាណិជ្ជកម្មសេរីជាមួយតែនឹងប្រទេសចិនតែមួយគត់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវបានគេរំពឹងថា ទំនងជាអាចចុះហត្ថលេខាផ្លូវការនៅក្នុងឆ្នាំ២០២១ខាងមុខ។ ស្របពេលគ្នានេះ  កម្ពុជាក៏កំពុងចរចាជាមួយប្រទេសកូរ៉េខាងត្បូងផងដែរ ដោយបានបញ្ច​ប់ជុំទី២កាលពីដើមខែកញ្ញាកន្លងទៅ។ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ដំណើរការការចរចាកិច្ចព្រមព្រៀ​ងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនេះមានភាពរលូន និងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ