អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមប្រឹក្សាធម្មនុញ្ញ៖ការអនុវត្តរដ្ឋធម្មនុញ្ញ២៧ឆ្នាំមកនេះ បាននាំឱ្យកម្ពុជាមានសុខសន្តិភាព និងក្លាយរដ្ឋមានស្ថិរភាព

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​រៀបចំ​សន្និសីទ​អបអរសាទរ​ទិវា​រំលឹក​ខួប​២៧ឆ្នាំ​នៃការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ធ្វើការ​បូក​សរុប​វាយ​តម្លៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ក្នុង​រយៈ​ពេល​២៧​ឆ្នាំ​កន្លង​មក​នេះ​។ លោក​អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​បាន​លើក​ឡើង​ថា​ រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ជា​ស​មិទ្ធផល​ដែល​កើត​ចេញ​ពី​ឆន្ទៈ​រួម​របស់​ប្រជារាស្ត្រ​ខ្មែរ​សម្តែង​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ជា​សាកល​កាល​ពី​ឆ្នាំ​ ១៩​៩៣​។ សម្រាប់​លោក​អ៊ឹម ឈុនលឹម រដ្ឋ​ធម្មនុញ្ញ​នេះ​បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ​ ក្រប​ខ័ណ្ឌ​ច្បាប់​ និង​ក្របខ័ណ្ឌ​ស្ថាប័ន​នៅ​លើ​ខឿន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ និង​នីតិ​រដ្ឋ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សុខ​សន្តិភាព​ពេញលេញ​ ជា​រដ្ឋ​មាន​ស្ថិរភាព​ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​។ ក៏​ប៉ុន្តែ​ លោក​បណ្ឌិត​ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​វិញ​ បាន​កត់​សម្គាល់​ឃើញ​ថា​ នៅ​ក្នុង​រយៈ​ពេល​២៧​ឆ្នាំ​មក​នេះ​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​បាន​លេញលេញ​នៅ​ឡើយ​ទេ​។ លោក​បន្ត​ថា​ អ្នក​នយោបាយ​កម្ពុជា​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​តម្រូវ​តាម​គោលដៅ​នយោបាយ​របស់​ខ្លួន​។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម
01:27

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិតប៉ា ច័ន្ទរឿន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ