អានតួអត្ថបទ
បទសម្ភាស

លោក រស់ សុវាចា៖ ការបើកដំណើរការសាលារៀនឡើងវិញនៅក្នុងដំណាក់កាលទី២ប្រព្រឹត្តិទៅដោយរលូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃទី ០៧ ខែកញ្ញា ដើមសប្តាហ៍​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​អោយ​បើក​ដំណើរ​ការ​សាលារៀន​ឡើងវិញ​នៅ​ក្នុង​ដំណាក់​កាលទី២ បន្ទាប់​ពី​បាន​បិទទ្វារ​​អស់​រយៈពេល​ជាង​៦​ខែ ដោយសារ​តែ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩។ លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា ដែល​ជា​ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​វាយ​តម្លៃ​ជា​បឋមថា ការ​បើក​អោយ​ដំណើរ​ការ​សាលារៀន​ឡើង​វិញ នៅ​ក្នុង​ដំណាក់​កាលទី​២​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ការ​ចូលរួម​សហការ​ពី​មាតាបីតា អាណាព្យាបាល​សិស្ស និង​អាជ្ញាធរមូលដ្ឋាន​ផង​ដែរ​។ ទន្ទឹម​គ្នា​នេះ ក្រសួង​អប់រំ​សហការ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​សុខាភិបាល កំពុងពិចារណា​អោយ​មាន​ការ​បើក​ដំណើរ​ការសាលារៀន​នៅ​ដំណាក់​កាលទី៣​ជា​បន្ត​ទៀត នៅ​ខែ​វិច្ឆិកា​ខាងមុខ ស្រប​ពេល​មាន​ដំណឹង​ថា កម្ពុជា​បាន​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ទាំង​២៧៤នាក់​អោយ​ជា​សះ​ស្បើយ​១០០%​។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា Visal/rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ