អានតួអត្ថបទ
បទសម្ភាស

លោក វ៉ាត់ ចំរើន៖ អត្តពលិកកម្ពុជារាប់រយនាក់បានខកខានទៅហាត់នៅបរទេស តែនឹងមិនប៉ះពាល់ដល់ការរៀបចំត្រៀមស៊ីហ្គេមទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈ​អចិន្ដ្រៃយ៍​ នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២​ ឆ្នាំ​២០២៣​ ហៅ​កាត់ថា​(CAMSOC) នៅ​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​នេះ​ បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​ ដោយ​ផ្ដោត​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៣​ ដូចជា​ការ​ជជែក​ពី​វិធាន​គ្រប់គ្រង​ការ​ប្រើប្រាស់​ស្លាក​សញ្ញា​(Logo) និង​រូប​សត្វ​តំណាង​(Mascot) ការ​រៀបចំ​ប្រតិទិន​ការងារ​ជាក់លាក់​ និង​ការ​ជជែក​ពី​ការ​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​ត្រៀម​ស៊ី​ហ្គេម​។ លោក វ៉ាត់ ចំរើន រដ្ឋលេខា​ធិការ​ក្រសួង​ទេសចរណ៍​ និង​ជា​អគ្គ​លេខាធិការ​ គណៈ​អចិន្ដ្រៃយ៍​ CAMSOC​ បាន​ថ្លែង​ថា​វិបត្តិ​កូវីដ​១៩​ បាន​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ ឬ​ការ​ហ្វឹកហាត់​របស់​កីឡាករ​ កីឡាការិនី​ ក៏​ប៉ុន្តែ​មិ​នប៉ះពាល់​ទៅដល់​ការ​អភិវឌ្ឍ​ និង​ដំណើរ​ការ​បច្ចេកទេស​ក្នុង​ការ​រៀបចំ​ប្រកួត​ស៊ីហ្គេម​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​ទេ​។

លោក ​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​​
លោក ​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​​ © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ