អានតួអត្ថបទ
បទសម្ភាស

លោក សោម សូរីដា៖ ការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតគឺចាំបាច់ទៅតាមច្បាប់តម្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប បាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ឯកសារ​ចុះ​ឈ្មោះ​បោះឆ្នោត​ពី​ចម្ងាយ​ (អនឡាញ) លើក​ដំបូង​ សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០២០​ ចាប់​ពី​ថ្ងៃ​ទី​២៨​សីហា ​ដល់​១៩​តុលា​ខាង​មុខ​។ លោក ​សោម ​សូរីដា​ អគ្គ​លេខា​ធិការ​រង​ គ.ជ.ប​ ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​រាត្រី​នេះ​ បាន​គូស​បញ្ជាក់​ថា ​ការ​ផ្លាស់​ប្តូរ​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​គឺ​ចាំបាច់​ទៅ​តាម​ច្បាប់​តម្រូវ ហើយ​ប្រសិន​បើ​ពលរដ្ឋ​បាត់​អត្តសញ្ញាណប័ណ្ណ​នៅថ្ងៃ​បោះឆ្នោត ​គឺ​មាន​សិទ្ធិ​សុំ​ឲ្យ​មន្ត្រី​រៀប​ចំ​បោះ​ឆ្នោត​បញ្ជាក់​ឯកសារ​ថ្មី​ដើម្បី​បាន​បោះឆ្នោត​។

លោក ​សោម ​សូរីដា​ អគ្គ​លេខា​ធិការ​រង​ គ.ជ.ប
លោក ​សោម ​សូរីដា​ អគ្គ​លេខា​ធិការ​រង​ គ.ជ.ប © NEC
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ