អានតួអត្ថបទ
កម្ពុជា សង្គម

អតីតតំណាងរាស្ត្របក្សប្រឆាំងលោក សុន ឆ័យ និងមន្ត្រីជាន់ខ្ពស់២នាក់ទៀតដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ

លោក សុន ឆ័យ អតីតតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងសមាជិកគណៈកម្មការនាយក២រូបទៀតនៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន នៅថ្ងៃទី២៧ខែសីហានេះ បានដាក់លិខិតទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំលើកបម្រាម ផ្តល់នីតិសម្បទាឲ្យពួកគេអាចធ្វើនយោបាយឡើងវិញ។ ការស្នើសុំរបស់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៣រូបបន្ថែមទៀតនាពេលនេះ ធ្វើឲ្យអ្នកស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញសរុប ១២នាក់ហើយ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ដែលត្រូវដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយសាលដីកាតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ លោក ខៀវ សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថាក្រសួងមហាផ្ទៃបានទទួលរួចហើយលិខិតទាំង៣នេះ ហើយកំពុងធ្វើការតាមនីតិវិធី៖

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ © សហការី
ផ្សាយពាណិជ្ជកម្ម
01:04

សូមស្តាប់ប្រសាសន៍របស់លោកខៀវ សុភ័ក៖

សូមរំលឹកថា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកន្លងមក មានដូចជា: លោក គង់ គាំ លោក គង់ បូរ៉ា លោក រៀល ខេមរិន្ទ្រ លោក ជីវ កត្តា លោក កង គឹមហាក់ លោក អ៊ូ ច័ន្ទរ័ត្ន លោក ច័ន្ធ សិលា លោក ស៊ិន សុវណ្ណនី និងលោកស្រី ទេព សិទ្ធី។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ