អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ធ្វើឲ្យកម្ពុជាមានរូបភាពកាន់តែអាក្រក់នៅក្នុងក្រសែភ្នែកអន្តរជាតិ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាង​ហោច​ណាស់​មនុស្ស​ជិត​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន ដែល​ជា​មនុស្ស​ដំបូង​គេ​ កាល​ពី​ថ្ងៃ​ទី​៣១​កក្កដា ​នៅ​ក្នុង​សំណុំ​រឿង​ព្រំដែន​។ ចំណែក​លោក​ ប៉ែន ច័ន្ទ​សង្គ្រាម​ គឺ​ជា​មនុស្ស​ចុង​ក្រោយ​ គិត​ត្រឹម​ថ្ងៃ​ទី​២១​សីហា ​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​តែ​មួយ​ជាមួយ​លោក​ រ៉ុង ឈុន ដែរ​។  អ្នក​វិភាគ​និង​អ្នក​តាមដាន​សង្គម​មើល​ឃើញ​ស្រដៀង​គ្នា​ថា​ ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ​ធ្វើ​ឲ្យ​កម្ពុជា​មាន​រូបភាព​កាន់​តែ​អាក្រក់​នៅ​ក្នុង​កែវ​ភ្នែក​អន្តរជាតិ​។  តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ឆ្លើយតប​ថា​ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ក្នុង​ពេល​ថ្មីៗ​នេះ​ជា​សក្ខីភាព​បង្ហាញ​រួច​ហើយ​ថា​ កម្ពុជា​អាក្រក់​ឬ​ល្អ​ក្នុង​កែវ​ភ្នែក​អ្នក​ខាង​ក្រៅ​នោះ​។

លោក ប៉ែន ច័ន្ទសង្គ្រាម ដែលសាលាដំបូងរាជធានីភ្នំពេញចេញដីកានាំខ្លួន កន្លងទៅ
លោក ប៉ែន ច័ន្ទសង្គ្រាម ដែលសាលាដំបូងរាជធានីភ្នំពេញចេញដីកានាំខ្លួន កន្លងទៅ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ