អានតួអត្ថបទ
បទសម្ភាស

លោក លឹម សុផា៖ ជំហរបស់កម្មករ​នៅ​ភូមិ​វប្បធម៌​គឺ​ចង់ឲ្យមាន​ដំណោះ​ស្រាយ​ឆាប់​ដើម្បី​ចូល​ធ្វើ​ការវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​នៅ​ខេត្ត​សៀមរាប​បាន​ធ្វើ​ការ​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដោយ​ទាមទារ​ឱ្យ​មាន​ការ​ចរចា​អនុសញ្ញារួម​ជា​មួយ​សហជីព និង​សង​ប្រាក់​២០%នៃ​ប្រាក់​ឈ្នួល ព្រម​ទាំង​ប្រាក់​ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ​មក​វិញ បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​កាត់​ដោយ​សំអាង​លើ​វិបត្តិ​កូវីដ​១៩​។ នៅ​ថ្ងៃនេះ​ទៀត​សហជីព​បាន​ប្រកាស​ធ្វើ​កូដ​កម្ម​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ ខណៈ​ការ​ចរចា​កន្លង​មក​នៅ​មិន​ទាន់​ឯក​ភាពគ្នា។ ប៉ុន្តែ លោក លឹម សុផា ប្រធាន​សហជីព​ប្រចាំ​ក្រុម​ហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា បាន​គូស​បញ្ជាក់​ថា ជំហ​របស់​កម្មករ​និយោជិត​គឺ​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ឆាប់​ដើម្បី​ចូល​ធ្វើ​ការវិញ។

លោក លឹម សុផា ប្រធានសហជីពប្រចាំក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា
លោក លឹម សុផា ប្រធានសហជីពប្រចាំក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ