អានតួអត្ថបទ
កម្ពុជា ជប៉ុន

ទំនាក់ទំនង​កម្ពុជា-ជប៉ុន ល្អ ប៉ុន្តែ​ហេតុអ្វី​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជានៅ​មាន​កម្រិត?

ដោយ​សារតែ​សង្គ្រាម​ពាណិជ្ជកម្ម និង​ភាពតាន​តឹង​រវាង ចិន​និង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​អោយ​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ចំនួន​ធំ បាន​ងាក​មក​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន​វិញ។​ ក្នុង​នោះ​ប្រទេស​វៀតណាម និង​ថៃ គឺ​ជា​គោល​ដៅ​សំខាន់​ជាង​គេ។ យ៉ាង​ណាក្តី កម្ពុជា​ដែល​គេ​មើល​ឃើញ​ថា ជា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ល្អជា​មួយ​នឹង​ប្រទេស​ជប៉ុន​ដែរ  ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ​? តើ​កម្ពុជា គួរ​ចាប់​យក​ឱកាស​នេះ ដោយ​របៀបណា?

ទង់ជាតិកម្ពុជា-ជប៉ុន
ទង់ជាតិកម្ពុជា-ជប៉ុន AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

លោក គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា​បានលើក​ឡើង​ថា កង្វះ​ខាតធនធាន​មនុស្ស​របស់​កម្ពុជា បញ្ហា​ប្រាក់​ឈ្នួល បញ្ហា​បរិស្ថាន​វិនិយោគ និង​បញ្ហា​អំពើ​ពុក​រលួយ គឺ​ជា​រនាំង​សំខាន់ៗ ​ដែល​ធ្វើ​អោយ​​វិនិយោគិន​ជប៉ុន មិន​អាច​ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា​បាន​។

02:23

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ