អានតួអត្ថបទ
បទសម្ភាស

បណ្ឌិតគិន ភា៖ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនមកកម្ពុជា ប្រហែលមិនមែនមកដោយដៃទទេរនោះឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ទី​២១​ ខែ​សីហា​ស្អែក​នេះ​ ដល់​ថ្ងៃ​ទី​២៣​ ខែ​សីហា​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ចំពេល​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​។​ លោក​បណ្ឌិត​គិន ភា អ្នក​ជំនាញ​វិទ្យាសាស្រ្ត​នយោបាយ​ និង​ ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​មក​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​នា​ពេល​នេះ​ នឹង​មាន​ផល​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា​។ លោក​បន្ត​ថា​ រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ទំនង​ជា​មក​កម្ពុជា​មិនមែន​ដោយ​ដៃ​ទទេរ​នោះ​ឡើយ​ តែ​អាច​ភ្ជាប់​មក​នូវ​ជំនួយ​ជា​ថវិកា ​និង​សម្ភារៈ​ជួយ​ដល់​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ និង​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ