អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

លោក រស់ ស៊ីលវ៉ា៖ ឥណទាន៥០០លានដុល្លារ នឹងធានាការរស់រានសេដ្ឋកិច្ចខ្មែរពេលមានវិបត្តិកូវីដ១៩ និងការស្ទុះឡើងវិញក្រោយវិបត្តិ

នៅ​ក្នុង​សន្និសីទ​កាសែត​ស្តីពី​«ដំណើរ​ការ​ និង​នីតិ​វិធី​នៃ​គម្រោង​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុនតូច​ និង​មធ្យម(SME)» ដែល​រៀប​ចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក រស់ ស៊ីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ និង​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច បាន​លើក​ឡើង​ថា​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ SME គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វិធានការ​ឆ្លើយតប​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​កូវីដ​១៩។ លោក រស់ ស៊ីលវ៉ា បន្ត​ថា​ជំហ៊ាន​ទី​២ ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​ SME នេះ គឺ​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​ជា​៥០០​លាន​ដុល្លារ​ទៀត​ ក្នុង​នោះ​២០០​លាន​ដុល្លារ​ សម្រាប់​ធានា​ឥណទាន​ដល់​SME​ ខណៈ​ពួកគេ​បាន​ខ្ចី​ឥណទាន​ដោយ​ពុំ​មាន​ទ្រព្យ​បញ្ចាំ ​និង​៣០០​លាន​ដុល្លារ​ ទៀត​ជា​ឥណទាន​បន្ថែម​។ លោក​រដ្ឋលេខាធិការ​សង្ឃឹមថា​ គម្រោង​ថវិកា​ឥណទាន​របស់​រដ្ឋ​ដ៏​ធំធេង​នេះ​ នឹង​ធានា​បាន​នូវ​ការ​រស់រាន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​ត្រៀម​លក្ខណៈ​ងើប​ឡើង​វិញ​ក្រោយ​ពេល​វិបត្តិ​កូវីដ​១៩​។

លោក រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ © FB
ផ្សាយពាណិជ្ជកម្ម
01:57

សូមស្តាប់ប្រសាសន៍លោក រស់ ស៊ីលវ៉ា ដែលរៀបចំដោយ ញឹម សុផល៖

សូមរំលឹកថាដើម្បីជួយទ្រទ្រង់ដល់វិស័យសហគ្រាសធនតូច និងមធ្យមនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តជំហ៊ានទី១រួចមកហើយ ដោយរដ្ឋបានទម្លាក់ឥណទានពិសេសកសិកម្មមួយចំនួន៥០លានដុល្លារតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាមួយគ្នានោះ រដ្ឋ និងដៃគូនៅក្នុងវិស័យធនាគារ ក៏មានគម្រោងសហហិរញ្ញប្បទានចំនួន១០០លានដុល្លារទៀត ដែលជំហ៊ានទី១នេះ ត្រូវបានវាយតម្លៃថាជាជោគជ័យមួយ ខណៈគម្រោងទី១នេះ បានបញ្ចេញកំចីឥណទានសរុបប្រមាណជាង៣០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ