អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការក្រើនរំឮករបស់តុលាការចំពោះលោកកឹម សុខា រឿងចុះទៅខេត្ត និងជួបពលរដ្ឋ ជាការបិទសេរីភាពរបស់លោកឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាលា​ដំបូង​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កក្កដា​បាន​ចេញ​លិខិត​រំឮក​លោក​កឹម សុខា ត្រូវ​មាន​ស្មារតី​គោរព​ឱ្យ​បាន​ហ្មត់​ចត់ ម៉ឺង​ម៉ាត់ និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វ​កិច្ច​ដែល​តុលាការ​បាន​តម្រូវ​ដាក់​លើ​រូប​លោក​។ ការ​ក្រើន​រំឮក​នេះ ​គឺ​បន្ទាប់​ពី​លោក​កឹម សុខា ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ និង​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៧​កាល​ពី​ពេល​ថ្មីៗ​នេះ​។ តុលា​ការ​ក្រុង​ភ្នំពេញ​បាន​អះអាង​ថា សកម្មភាព​របស់​លោក​កឹម សុខា​នេះ ​អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ​ឬនាំ​ទៅ​ដល់​ការ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។ ក្រុម​មេធាវី​លោក​កឹម សុខា និង អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ថា ​ការក្រើន​រំឮក​នេះ ​ប្រៀប​ដូចជា​ការ​បិទ​សិទ្ធិ​ដើរ​ហើរ​របស់​លោក​កឹម សុខា។ ប៉ុន្តែ អ្នក​ជំនាញ​ច្បាប់ និងសិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា មិន​មែន​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​អ្វីនោះ​ឡើយ តែ​ធ្វើ​ឡើង​តាម​ច្បាប់​កំណត់​។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅធ្វើពិធីសាសនានៅក្នុងតំបន់ អង្គរ ខេត្តសៀមរាប កាលពីថ្ងៃសៅរិ៍។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅធ្វើពិធីសាសនានៅក្នុងតំបន់ អង្គរ ខេត្តសៀមរាប កាលពីថ្ងៃសៅរិ៍។ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ