អានតួអត្ថបទ
កម្ពុជា សង្គម

ស្ត្រីសហជីព៣នាក់នៃសណ្ឋាគារ Le Meridien Angkor រងការបញ្ឈប់ពីការងារ នៅពេលសណ្ឋាគារបើកឡើងវិញកាលពីថ្ងៃពុធ

បុគ្គលិក​កម្មករ​នៃ​សណ្ឋាគារ​ Le Meridien Angkor ​ប្រមាណ​ជា​៨០នាក់ ​បាន​បន្ត​ទាមទារ​ដល់​ថ្ងៃ​ទី​២​ហើយ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ ​និង​សកម្មជន​សហជីព​ប្រចាំ​សណ្ឋាគារ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ ខណៈ​សណ្ឋាគារ​ដ៏​ប្រណីត​នៅ​ខេត្ត​សៀមរាប​នេះ ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​។ ដើម​ហេតុ​នៃ​ការ​បញ្ឈប់​អ្នក​សហជីព​ទាំង​៣​នេះ​ គឺ​ដោយសារ​ពួកគេ​ដែល​ដាក់​ Profil Le Medien​បាន ​Share​ និង ​Comment ​ព័ត៌មាន​មួយ​ចំនួន​នៅ​លើ​ហ្វេសប៊ុក​ ដែល​ជា​ការ​បន្តុះ​បង្អាប់​សណ្ឋាគារ​របស់​ខ្លួន​ និង​ផ្តល់​ព័ត៌មាន​ដល់​ដៃគូ​ប្រកួត​ប្រជែង។ ​កញ្ញា ឌឿម ឆៃយ៉ា តំណាង​គណៈ​កម្មការ​ស្រ្តី​របស់​សហជីព​ Le Medien Angkor ​ថ្លែង​ថា ក្រៅ​ពី​ហេតុផល​ខាង​លើ ​ថៅកែ​សណ្ឋាគារ​ បាន​ចោទ​ប្រកាន់​ថា​អ្នក​សហជីព​ បាន​ធ្វើ​ការ​ញុះញង់​ ដោយ​ពួកគេ​បាន​ស្នើ​សុំ​ដល់​ក្រុមហ៊ុន​ឲ្យ​កាត់​ប្រាក់​ខែ​ត្រឹម​២០%​ ខណៈ​ក្រុមហ៊ុន​កាត់​ប្រាក់​ខែ​បុគ្គលិក​កម្មករ​ ដែល​មាន​ប្រាក់ខែ​ទាប​ រហូត​ដល់​ទៅ​៣៥% ​នៅ​ក្នុង​អំឡុង​ពេល​ព្យួរ​ការងារ​នៃ​កូវីដ​១៩​។ ​កញ្ញា ឌឿម ឆៃយ៉ា ​បញ្ជាក់​ថា​ពួកគេ​ទាំង​៣នាក់​ទាមទារ​សិទ្ធិ​ចូល​ធ្វើ​ការ​វិញ ​ជាជាង​ ត្រូវ​បញ្ឈប់​ដោយ​ផ្តល់​នូវ​ប្រាក់​សំណង​ផ្សេងៗ​។ ​បើ​ពុំ​នោះ​ទេ​កញ្ញា​ចាត់​ទុក​ថា​ រឿង​នេះ​គឺ​ជា​ការ​រើសអើង​សហជីព​។

បុគ្គលិកកម្មករនៃសណ្ឋាគារ Le Meridien Angkor ប្រមាណជា៨០នាក់ បន្តទាមទារ បន្ទាប់ពីថ្នាក់ដឹកនាំ និងសកម្មជនសហជីពប្រចាំសណ្ឋាគារនេះ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ
បុគ្គលិកកម្មករនៃសណ្ឋាគារ Le Meridien Angkor ប្រមាណជា៨០នាក់ បន្តទាមទារ បន្ទាប់ពីថ្នាក់ដឹកនាំ និងសកម្មជនសហជីពប្រចាំសណ្ឋាគារនេះ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ © សហការី
ផ្សាយពាណិជ្ជកម្ម
02:14

សូមស្តាប់កញ្ញា ឌឿម ឆៃយ៉ា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ