អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បើគ្រប់គ្រងជនអន្តោប្រវេសន៍មិនបានល្អ តើកម្ពុជាអាចនឹងជួបបញ្ហាប្រឈមអ្វីខ្លះនាពេលអនាគត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ ​អតីត​បក្ស​ប្រឆាំង​បាន​សម្តែង​ការ​ព្រួយបារម្ភ​ផង ​និង ​មិនគាំទ្រ​ផង​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ដែល​រស់​នៅ​ក្នុង​ច្បាប់​នៅ​ក្នុង​ប្រទេសកម្ពុជា។ ​បើ​តាម​អតីត​បក្ស​ប្រឆាំង​ បើ​អាជ្ញាធរ​កម្ពុជា​មិន​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ទេ​ នោះ​កម្ពុជា​អាច​ដើរ​ជាន់​ដាន​ប្រវត្តិសាស្រ្ត​ដូច​យ៉ាង​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម​ជាដើម​។ ​ប៉ុន្តែ ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​អះអាង​ហើយ​ថា ​អាជ្ញាធរ​កំពុង​ដោះ​ស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​នេះ​ដោយ​ឈរ​តាម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​។ សម្រាប់​ក្រសួង​មហាផ្ទៃ​ បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ ​គឺ​ការ​យក​បញ្ហា​ជន​អន្តោប្រវេសន៍​ទៅ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ តែ​យ៉ាងណា​ក៏ដោយ​ ភាគី​ទាំងអស់​សុទ្ធ​តែ​យល់​ស្រប​ពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​ច្បាប់ ​ដើម្បី​ដោះស្រាយ​បញ្ហានេះ​។

សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​
សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​ © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ