អានតួអត្ថបទ
បទសម្ភាស

លោក វេង សាខុន៖ «គ្រួសារកសិកម្មកម្ពុជាបានចាប់ផ្តើមរៀបអាពាហ៍ពិពាហ៍ជាមួយដៃគូដ៏ល្អប្រសើរ និងជាការជួយដោះបន្ទុកក្រសួងកសិកម្មផងដែរ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​កសិកម្ម​កម្ពុជា ​និងក្រុមហ៊ុន Yamato Green Co.,Ltd ​របស់​ជប៉ុន ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ស្តី​ពី​«ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ»​។ ​លោក វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រម៉ាញ់​ និងនេសាទ ​បាន​ថ្លែង​ថា ​ក្រៅ​ពី​ខេត្ត​កណ្តាល​ភាគី​ជប៉ុន​បាន​មើល​ឃើញ​សក្តានុពល​នៅ​ខេត្ត​ចំនួន​២​ទៀត​ក្នុង​ការ​ដាំ​បន្លែ​សុវត្ថិភាព​គឺ​ខេត្ត​បាត់ដំបង​ និង​ខេត្តមណ្ឌលគីរី​។ ​លោក​រដ្ឋមន្ត្រី​ ជឿ​ជាក់​ថា​កិច្ច​សហការ​នៃ​ការ​ដាំ​បន្លែ​សុវត្ថិភាព​ ដែល​មាន​ការ​រួម​គ្នា​រវាង​សហគមន៍​កសិករ​កម្ពុជា​ និង​ក្រុមហ៊ុន​ជប៉ុន​ នឹង​ទទួល​បាន​ជោគជ័យ​ នៅ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ