អានតួអត្ថបទ
បទយកការណ៍

កូវីដ១៩៖ សិស្ស​ត្រូវ​ប្រឡង​ជំរុញ​ក្រសួង​បើក​សាលា ខណៈ​សិស្ស​ឆ្លង​ផុត​ការ​ប្រឡង​ស្នើ​ពន្យា​ពេល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​អប់រំ​យុវជន​និង​កីឡា គ្រោង​នឹង​បើក​ដំណើរ​ការ​សាលារៀន​ទាំង​អស់​ឡើង​វិញ​ជា ៣​ដំណាក់កាល​នា​ពេល​ខាង​មុខ។ ដោយឡែក តា​មរយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ សិស្សត្រៀម​ប្រឡង​សញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប) និង​ត្រៀម​ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ(ឌីប្លូម)ជំរុញ​ក្រសួង​អប់រំ​បើក​សាលា​ឲ្យ​បាន​ឆាប់។ រីឯ​សិស្ស​ឆ្លង​ផុត​ដំណាក់​កាល​ប្រឡង និង​ត្រៀម​ប្រឡង​នៅឆ្នាំ​ក្រោយ ឬឆ្នាំ​បន្ត​បន្ទាប់ ស្នើ​ទៅ​ក្រសួង​អប់រំ ពន្យា​ពេល​ចូល​រៀន​រហូត​ដល់​ចុង​ឆ្នាំ។សូមជម្រាបជូន​ថា ក្រសួង​អប់រំ​បាន​លើក​ពេល​រួច​ហើយ តាំង​ពី​ខែ​មេសា ដោយ​មិន​កំណត់​ពេល​ជុំវិញ​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ និង​ប្រឡងសញ្ញាបត្រ​បឋមភូមិ ដែល​តាម​គម្រោង​ដំណើរ​ការ​ប្រឡង​ទាំង​ពីរនឹង​ចាប់​ផ្ដើម​នៅ​ខែ​សីហា​ខាង​មុខ​នេះ។ 

យុវសិស្សម្នាក់កត់ត្រាមេរៀនក្រោមម្លប់ឈើ
យុវសិស្សម្នាក់កត់ត្រាមេរៀនក្រោមម្លប់ឈើ © ©kimhong
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ