អានតួអត្ថបទ
បទសម្ភាស

លោក អាន ពេជ្រ ហត្ថដា៖ ទំនប់វារីអគ្គិសនីហ្លួងព្រះបាងគួរឲ្យព្រួយបារម្ភព្រោះជាគម្រោងធំនិងកៀកទៅនឹងទីក្រុងបេតិកភណ្ឌ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​នេះ គឺ​លោក​លោកបណ្ឌិត អាន ពេជ្រ ហត្ថដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការ​ដ្ឋាន​​គណៈកម្មការ​ទន្លេ​មេគង្គ។ គណៈកម្មការ​ទន្លេ​មេគង្គ នៅ​ថ្ងៃ​ទី​០១​កក្កដា​ម្សិលមិញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ហ្លួង​ព្រះ​បាង​លើ​ដង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ឡាវ​ ដែល​​ជា​គម្រោង​ដ៏​ធំ និ​ង​សាងសង់​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​តែ​ម្ដង​។ បើ​តាម​លោក​បណ្ឌិត អាន ពេជ្រ ហត្ថដា គណៈកម្មការ​ទន្លេ​មេគង្គ បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ប្រទេស​ឡាវ សិក្សា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ពី​ផល​ប៉ះពាល់​ឆ្លង​ដែន និង​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ផល​ប៉ះពាល់​​ដែល​អាច​កើត​​​ឡើង​ដោយ​សារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្លួង​ព្រះបាង​នេះ​។

លោកបណ្ឌិត អាន ពេជ្រ ហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ
លោកបណ្ឌិត អាន ពេជ្រ ហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ