អានតួអត្ថបទ
បទសម្ភាស

លោក ហេង សួរ៖ «ទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយត្រូវតែមានការប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមា»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ការងារ​នៅ​ថ្ងៃពុធ ទី១០ ខែមិថុនានេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ស្តីពី​កាល​វិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយន​ភណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០​២១​។ ភាគី​តំណាង​ឲ្យ​កម្មករ​និយោ​ជិត បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​យន្ត​ការ​នេះ​។ ផ្ទុយ​ទៅ​វិញ​ភាគី​តំណាង​និយោជក បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លើក​ការ​ចរចា​ប្រាក់​ឈ្នួល នៅ​ក្នុង​ដំណាក់​កាល​នៃ​វិបត្តិ​កូវីដ១៩​នេះ។ ក៏​ប៉ុន្តែ​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បញ្ជាក់​ថា​ភាគី​ទាំង​អស់​គួរ​តែ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទៅ​តាម​កាល​វិភាគ ដែល​បាន​កំណត់ បើ​ទោះ​ណា​ជា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ​។

លោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ
លោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ