អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បញ្ហាសិទ្ធិមនុស្ស៖ តើអង្គការអន្តរជាតិកំពុងប្រើប្រាស់ស្តង់ដារពីររវាងកម្ពុជា និងប្រទេសដទៃឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​បាតុកម្ម​ហិង្សា​នៅ​អាមេរិក​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទាញ​យក​មក​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​នៅ​កម្ពុជា​។ នៅ​កម្ពុជា​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​លើក​ឡើង​ថា វិធាន​ការ​នានា​របស់​អាជ្ញាធរ​ក្នុង​ការ​ទប់​ទល់​នឹង​បាតុកម្ម​នោះ គឺត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធ្វើ​ការ​រិះគន់​ជា​ញឹក​ញយ​។ ប៉ុន្តែ បញ្ហា​នៅ​អាមេរិក​វិញ គឺ​មិន​មាន​ការ​រិះគន់ និង ថ្កោល​ទោស​ដូច​នៅ​កម្ពុជា​ឡើយ​។ បញ្ហា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា អង្គការ​អន្តរ​ជាតិ​បាន​ប្រើ​ប្រាស់​ស្តង់​ដារ​ពីរ​ក្នុង​ការ​ធ្វើ​ការងារ​លើ​បញ្ហា​សិទ្ធិ​នៅ​កម្ពុជា និង​ប្រទេស​ដទៃ។ ក៏​ប៉ុន្តែ មន្រ្តី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គូស​បញ្ជាក់​ថា មិន​មាន​ការ​អនុវត្ត​ស្តង់​ដារ​ពីរ​នោះ​ឡើយ​។

(រូបភាពតំណាង)
(រូបភាពតំណាង) @REUTERS
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ