អានតួអត្ថបទ
កម្ពុជា សង្គម

សៀមរាប៖ មកដល់ពេលនេះ សណ្ឋាគារចំនួន១៧២បានព្យួរការងារ និង ១៨ទៀតបានបិទទ្វារដោយសារកូវីដ១៩

គិតដល់ពេលនេះ សណ្ឋាគារចំនួន១៧២កន្លែងបានព្យួរការងារ និងចំនួន១៨កន្លែងបានបិទទ្វារទាំងស្រុងនៅក្នុងខេត្តសៀមរាប ពោល គឺនៅតែសណ្ឋាគារ៤០កន្លែងប៉ុណ្ណោះដែលកំពុងបើកដំណើរការធម្មតា។ នេះបើតាមការគូសបញ្ជាក់ឱ្យលោកង៉ូវ សេងកាក់ ប្រធាន​មន្ទីរទេសចរណ៍​ខេត្តសៀមរាប​នៅក្នុងសន្និសិទសារព័ត៌មានស្តីពីវឌ្ឍនភាព និងការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃអង្គារនេះ។ ចំណែក ផ្ទះសំណាក់វិញ គឺ៦៦កន្លែងកំពុងដំណើរការអាជីវកម្មធម្មតា ខណៈ៩៦កន្លែងបានបិទទ្វារ និង ៩៩ទៀតបានផ្អាកដំណើរការអាជីវកម្ម។ ការបិទ និងផ្អាកដំណើរការអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ទាំងនេះ បានប៉ះពាល់ដល់កម្មករ និយោជិតក្នុងវិស័យទេសចរណ៍ប្រមាណជាង៨ពាន់នាក់។

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត @RFI
ផ្សាយពាណិជ្ជកម្ម

ដោយឡែក ចំពោះបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសអន្តរជាតិវិញ គឺនៅបន្តដដែល។ លោកង៉ូវ សេងកាក់ បានអះអាងថា នៅក្នុងរយៈពេល៤ខែកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិតែជាង៣៨ម៉ឺននាក់ប៉ុណ្ណោះ។ ហើយនៅក្នុងខែឧសភា ចំនួនភ្ញៀចទេសចរអន្តរជាតិដែលមកលេងសៀមរាបមានចំនួនជាង១ពាន់៧រយនាក់ គឺបានថយចុះដល់ទៅ៩៨,៧៧%។

01:48

សូមស្ដាប់ការអះអាងរបស់ លោក ង៉ូវ សេងកាក់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ