អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត គី សេរីវឌ្ឍន៍៖ «កម្ពុជាអាចស្តារសេដ្ឋកិច្ចដោយខ្លួនឯង និងពឹងបរទេសតិចតួច តែត្រូវមានការបើកចំហរ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ កំពុង​បង្ក​ផល​ប៉ះ​ទង្គិច​យ៉ាង​ដំណំ​ទៅ​លើ​ក្បាល​ម៉ាស៊ីន​សំខាន់ៗ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​នោះ​មាន​វិស័យ​ទេស​ចរណ៍ ឧស្សាហ​កម្ម​នាំ​ចេញ និង​សំណង់ ដែល​ទាំង​អស់​នេះ​តំណាង​ឲ្យ​ជាង​៧០%​នៃ​កំណើន​សេដ្ឋ​កិច្ច និង​ផ្តល់​ការងារ​មាន​កម្រៃ​ប្រមាណ​ជា​៤០% នៃ​ការ​ងារ​សរុប​របស់​ប្រទេស​។ តាម​រយៈ​ហេតុ​ផល​នេះ ធនាគារ​ពិភព​លោក​មើល​ឃើញ​ថា នៅ​ឆ្នាំ​២០២០​នេះ កំណើន​សេដ្ឋ​កិច្ច​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​មាន​ល្បឿន​យឺត​បំផុត មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ១៩៩៤​មក ដោយ​វា​នឹង​ថម​ថយ​រហូត​ដល់​រវាង -១ និង -២,៩%។ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា​វាជា​វិបត្តិ​សេដ្ឋ​កិច្ច ដែល​បាន​កើត​ឡើង​អំឡុង​ពេល​១០ឆ្នាំ​ម្តងៗ ហើយ​វិបត្តិ​ពេល​នេះ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ ដោយ​សារ​តែ​ផ្សារ​ភ្ជាប់​ទៅ​នឹង​កូវីដ​១៩​។ ក៏​ប៉ុន្តែ​កម្ពុជា អាច​នឹង​ស្តារ​ដោយ​ខ្លួន​ឯង​បាន តែ​ចាំ​បាច់​ត្រូវ​មាន​ការ​បើក​ចំហរ​សេដ្ឋ​កិច្ច​។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ