អានតួអត្ថបទ
ជំនួយ

បារាំង​ផ្ដល់​ជំនួយ​ជាង​៤០​ម៉ឺន​ដុល្លារ​ដល់​គម្រោង​ស្រាវជ្រាវជំងឺកូវីដ១៩ ​នៅកម្ពុជា

ប្រទេស​បារាំង តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ បាន​ផ្ដល់​ជំនួយ​ជា​ថវិកា ៤សែនអឺរ៉ូ ដែល​មាន​ចំនួន​ជាង​៤០​ម៉ឺន​ដុល្លារ ដល់​គម្រោង​ចំនួន​៣​នៅ​កម្ពុជា ដែល​ស្រាវ​ជ្រាវ​លើ​ជំងឺ​កូវីដ១៩។ ការ​ផ្ដល់​ជំនួយ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល លោក ម៉ម ប៊ុនហេង និងលោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុ​ជា នៅថ្ងៃទី៨ឧសភាម្សិលមិញ​។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ © @ស្ថានទូតបារាំង
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​នោះ លោកស្រី​អេវ៉ា ង្វៀន ប៊ិញ បាន​លើក​ឡើង​ទៀត​ថា ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ក៏​បានផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​២លាន​អឺរ៉ូ ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​មន្ទីរ​ពិសោធន៍​នានា ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដែរ ដែល​ក្នុង​នោះ​ក៏​មាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ វិទ្យា​ស្ថានប៉ាស្ទ័រ​កម្ពុជា​ដែល​មាន​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ស្អិត​ល្មួត​ជា​មួយ​ប្រទេស​បារាំង។

បន្ថែម​លើ​នេះ លោកស្រីអេវ៉ា ង្វៀន ប៊ិញ អរគុណ​មន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​របស់​កម្ពុជា ដែលបាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជនជាតិ​បារាំង ដែល​មាន​ជំងឺ​កូវីដ១៩ ទាំង​៤០​នាក់ បាន​ជា​សះ​ស្បើយ។ លោក​ស្រី​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ត​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​កូវីដ​១៩ បើ​ទោះ​ជា​ស្ថានភាព​នៅ​កម្ពុជា​មានភាព​ល្អ​ប្រសើរ​ក៏​ដោយ។

សូម​ជំរាប​ថា មក​ទល់​ពេល​នេះ កម្ពុជា​មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩​ចំនួន ១២២ ករណី ភាគ​ច្រើន គឺ​ជាករណី​នាំ​ចូល។ ហើយ​ក្នុង​ចំណោម​១២២​ករណី​នេះ កម្ពុជា​បាន​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​១២០ករណី និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​២​ករណី​ទៀត​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ