អានតួអត្ថបទ
កម្ពុជា សង្គម

ប្រធានមន្ទីរទេសចរណ៍៖ និន្នាការភ្ញៀវទេសចរក្នុងស្រុកទៅលេងខេត្តកំពតស្ទើរវិលមករកស្ថានភាពដើមវិញហើយ

ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​កំពត ជា​ពិសេស​ទេសចរ​ក្នុង​ស្រុក បាន​វិល​ត្រលប់​ស្ទើរ​ស្មើ​នឹង​ស្ថាន​ភាព​ដើម​វិញ​ហើយ បន្ទាប់​ពី​ប្រទេស​កម្ពុជា​មិន​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩ ជាប់ៗ​គ្នា​អស់​រយៈ​ពេល​ជិត​១ខែ​មក​នេះ​។ លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ដែល​រៀប​ចំ​ដោយ​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រោយ​ពាក់​កណ្តាល​ខែ​មេសា​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ទៅ​កម្សាន្ត​នៅ​ខេត្ត​កំពត​បាត់​ស្ទើរ​ទាំង​ស្រុង​រយៈ​ពេល​៣សប្តាហ៍ ហើយ​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​រហូត​មក​ទល់​បច្ចុប្បន្ន​។ ក៏​ប៉ុន្តែ​គ្រាន់​តែ​រដ្ឋា​ភិបាល​បាន​បើក​បំរាម​ឆ្លង​កាត់​ខេត្ត រាជធានី កាល​ពី​ពាក់​កណ្តាល​ខែ​មេសា ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​បាន​វិល​ត្រលប់​មក​រក​ស្ថាន​ភាព​ធម្មតា ហើយ​សេវា​កម្ម​នានា​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ លើក​លែង​តែ​សេវា​កម្សាន្ត​ទេសចរ​ពេញ​វ័យ ម៉ាស្សា KTV ជា​ដើម​។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ