អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

ត្រីមាសទី១ឆ្នាំ២០២០៖ ការនំាចេញរបស់កម្ពុជាទៅអាមេរិកមានកំណើនជាង៤២ភាគរយ

គិត​ត្រឹម​ត្រី​មាសទី១ ឆ្នាំ​២០​២០​នេះ ទំហំ​ពាណិជ្ជ​រវាង​កម្ពុជា-អាមេរិក មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។ ជាក់​ស្តែង​ពី​ខែ​មករា ដល់ មីនា កម្ពុជា​បាន​នំា​ចេញ​ទៅ​សហ​រដ្ឋ​អាមេរិក​មាន​កំណើន ៤២,២៩ ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៩​។ យោង​តាម​ទិន្ន​ន័យ​ពី​រដ្ឋា​ភិបាល​អាមេរិក កម្ពុជា​សម្រេច​បាន​កំណើន​គិត​ជា​ទឹក​ប្រាក់​ចំនួន ១៥៩៤,៤ លាន​ដុល្លារ​អាមេរិក​។ កម្ពុជា​ភាគ​ច្រើន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​រួម​មាន​៖ វិស័យ​វាយន​ភ័ណ្ឌ កាត់​ដេរ សំលៀក​បំពាក់ ស្បែក​ជើង សម្ភារៈ​សម្រាប់​ធ្វើ​ដំណើរ និង​ផលិត​ផល​កសិកម្ម។ ខណៈ អាមេរិក​នាំ​ចូល​មក​កម្ពុជា​ភាគ​ច្រើន​គឺ​គ្រឿង​ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន​។ ស្ថិត​ក្នុង​កាលៈ​ទេសៈ​ដែល​ពិភព​លោក​ទាំង​មូល​កំពុង​មាន​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩ តើ​ហេតុ​អ្វី​បាន​ជា​ការ​នាំ​ចេញ​ពី​កម្ពុជា ទៅ​អាមេរិក​មាន​ការ​កើន​ឡើង​បែប​នេះ​?

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

គួររំលឹកជូនថា ចាប់តាំងពីការផ្ទុះរាលដាលនៃជំងឺកូវីដ១៩ នៅអឺរ៉ុប និងសហរដ្ឋអាមេរិកមក ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា បានថយចុះប្រមាណ ៥០ភាគរយ ក្នុងត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២០នេះ។ នេះបើតាមលោកហេង សួរ កាលពីថ្មីៗកន្លងទៅនេះ។ លោក ហេង សួរ បានបញ្ជាក់ថា ក្រុមហ៊ុនបញ្ជាទិញធំៗ បានស្នើភាគីរោងចក្រនៅកម្ពុជាផ្អាកការដឹកទំនិញនាំចេញមួយរយៈសិន ហើយសម្រាប់ខែឧសភា និង ខែមិថុនា កម្ពុជាមិនទាន់ទទួលបានតួរលេខនៃការបញ្ជាទិញពីក្រុមហ៊ុនបញ្ជាទិញធំៗនៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ