អានតួអត្ថបទ
កម្ពុជា​ ចរាចរណ៍

លោក ហ៊ឹម យ៉ាន៖ រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នា​ពេល​នេះ ដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍​បន្ត​សម្លាប់​មនុស្ស​រាល់​ថ្ងៃ​

បន្ទាប់​ពីការរឹតបន្តឹង​ច្បាប់​ចរាចរណ៍​រយៈពេល​២ថ្ងៃ​មក​នេះ សមត្ថកិច្ច​អះអាង​ថា​ប្រជាពល​រដ្ឋបាន​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់​ច្រើន ជាក់​ស្តែង​ការពាក់​មួក​សុវត្ថិភាព​មាន​ការ​កើន​ឡើង​ខ្ពស់​។ ដោយ​ឡែក​ទាក់​ទង​នឹង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​តែ​ជួប​វិបត្តិកូវីដ១៩​នេះ​វិញ, លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រងនគរ​បាលជាតិ បាន​បញ្ជាក់​នៅ​ថ្ងៃទី៣ ខែ​ឧសភា ​នេះ​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​តែ​ជួប​នឹង​វិបត្តិ​កូវីដ១៩​នេះ​ គឺដោយ​សារ​តែ​កូវីដ១៩ មិន​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ស្លាប់​នៅ​ឡើយ​ទេ ចំណែក​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ​បាន​ឆក់​យក​ជីវិត​មនុស្ស​រាល់​ថ្ងៃ ជា​មធ្យម​ស្លាប់៥​នាក់​នៅ​ក្នុង​មួយ​ថ្ងៃ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។ នេះ​បើ​តាម​លោក ហ៊ឹម យាន ថ្លែង​ក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន Fresh News។ លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រងនគរបាល​ជាតិ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​មន្ត្រី​នគរបាលណា ដែល​មិន​អនុវត្តតាម​ច្បាប់ នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​រយៈការ​ដាក់​វិន័យ​ផ្សេងៗ​។

លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ
លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ © បេឡាជាតិរបបសន្តិសុខសង្គម
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ