អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ក្រៅពីព្យួរបណ្តោះអាសន្ន រោងចក្រកាត់ដេរមួយចំនួនចាប់ផ្តើមបិទដោយក្ស័យធន់

ក្រៅ​ពី​ព្យួរ ឥទ្ធិពល​កូវីដ​១៩ ក៏​បាន​និង​កំពុង​រុញ​ឲ្យ​រោង​ចក្រ​កាត់​ដេរ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​សង្វាក់​ផលិតកម្ម​មិន​ច្បាស់​លាស់​ស្រាប់​ឈាន​ទៅ​រក​ការ​បិទ​រោង​ចក្រ​តែ​ម្តង ដោយ​សារ​ក្ស័យ​ធន់​។ លោក គង់ អាទិត្យ ប្រធាន​សម្ព័ន្ធ​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា CCAWDU ថ្លែង​ឲ្យ​ដឹង​ថា រោង​ចក្រ​ចំនួន​៣នៅ​ក្រុង​តាខ្មៅ ដែល​មាន​កម្មករ​សរុប​ជាង​៣ពាន់​នាក់ បាន​ប្រកាស​បិទ​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​កូវីដ​១៩​នេះ ដោយ​បច្ចុប្បន្ន​សហ​ជីព​កម្មករ និង​ក្រុម​ហ៊ុន កំពុង​ដោះ​ស្រាយ​គ្នា​តាម​ច្បាប់​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ក្រសួង​ការ​ងារ​។ មេដឹក​នាំ​សហជីព​រូប​នេះ​បន្ត​ថា នឹង​មាន​រោង​ចក្រ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បិទ​ជា​បន្ត​បន្ទាប់ ខណៈ​រោង​ចក្រ​ដែល​ព្យួរ​ដោយ​សារ​ឥទ្ធិ​ពល​កូវីដ១៩​នេះ​ដែរ បាន​កើន​រហូត​ជា​១០០​រោង​ចក្រ​ហើយ​នៅ​ខែ​មេសា​នេះ​។

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @Internet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ