អានតួអត្ថបទ
បទសម្ភាស

លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋឬបុគ្គលិករដ្ឋនិងឯកជនដែលមកពីចូលឆ្នាំ ក៏នឹងធ្វើចត្តាឡីស័កដែរ បើមានការស្នើសុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធររាជ​ធានីភ្នំពេញ​ បាន​និងកំពុង​រៀបចំ​សាលារៀន​ចំនួន ​៣៧ ​ដើម្បី​ត្រៀមដាក់​កម្មករ​-​កម្មការិនី ​ប្រមាណជា​១ម៉ឺន៥ពាន់នាក់ ​ឲ្យ​ធ្វើចត្តាឡីស័ក​ ឬ​ដាក់ខ្លួនឯង​ឲ្យនៅដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ​បន្ទាប់ពី​ពួកគេ​ទើបវិលត្រឡប់​មកពីចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កន្លងទៅនេះ​។​ គោលដៅ​ គឺដើម្បី​ការពារការ​ចម្លងជំងឺ​កូវីដ​១៩​ទៅក្នុង​រោងចក្រ​។ ​បើតាម​អភិបាល​រាជធានីភ្នំពេញ ​លោក ឃួង ស្រេង​ ដែលអញ្ជើញ​ជាភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​បារាំង​អន្តរជាតិ​ នៅរាត្រីនេះ ​បានលើកឡើងថា​ អាជ្ញាធរ​ធ្វើបែបនេះ ​គឺមិនមាន​បំណង​អាក្រក់​នោះទេ ​តែដើម្បី​គិតគូរ​ពីសុខភាព​របស់បងប្អូនកម្មករ​តែប៉ុណ្ណោះ​។​ បើតាម​អភិបាលរាជធានីភ្នំពេញ ​ប្រជាពលរដ្ឋ ​ឬ ​បុគ្គលិករដ្ឋ​ និងឯកជន​ ដែល​ទើបវិល​មកពី​ចូលឆ្នាំ ​ក៏​នឹង​អាចដាក់​ឲ្យនៅដាច់ដោយ​ឡែករយៈពេល​១៤​ថ្ងៃដែរ​ ប្រសិន​បើមានការ​ស្នើសុំ​ពីប្រធានស្ថាប័ន​ ឬ ​ក្នុង​ករណី​មាន​ការ​សង្ស័យ​។—

អភិបាលរាជធានីភ្នំពេញ ​លោក ឃួង ស្រេង ​នៅថ្ងៃទី ​១៩ ​មេសា ​ឆ្នាំ ​២០២០។
អភិបាលរាជធានីភ្នំពេញ ​លោក ឃួង ស្រេង ​នៅថ្ងៃទី ​១៩ ​មេសា ​ឆ្នាំ ​២០២០។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ