អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ ដើមខែមេសានេះ ការធ្វើដំណើរតាមជើងហោះហើរនៅកម្ពុជាបានធ្លាក់ចុះជាង៩០%

ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា។ លោកស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និង ជាអ្នកនាំពាក្យរដ្ឋលេខា​ធិការ​ដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ឱ្យដឹងថា គិតត្រឹមដើមខែមេសានេះ ការធ្វើដំណើរតាមជើងហោះហើរនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកដល់ទៅជាង៩០ភាគរយ ខណៈខែកុម្ភៈ និង ខែមីនា សុទ្ធតែបានធ្លាក់ចុះលើសពី៥០ភាគរយទាំងអស់។ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល»នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកស៊ីន ចាន់សិរីវុត្ថា  បានអះអាងថា ដើម្បីទប់ទល់នឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកពន្ធលើក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជារយៈពេល៣ខែ។

យន្តហោះដឹកអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា (រូបភាពតំណាង)
យន្តហោះដឹកអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា (រូបភាពតំណាង) @Internet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ