អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

លោកស្រី កុសល ម៉ាលីដា៖ ប្រឈមនឹងកូវីដ១៩ កងទ័ពមួកខៀវកម្ពុជាត្រូវបានណែនាំឲ្យផ្អាកការប្តូរវេណរហូតដល់ចុងខែមិថុនា

កង​ទ័ព​មួក​ខៀវ​កម្ពុជា​ដែល​កំពុង​បំពេញ​បេសកម្ម​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ណែ​នាំ​ឲ្យ​បង្កា​និង​ការពារ​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩​។ ប្រឈម​នឹង​ជំងឺ​កូវីដ​១៩​នេះ​ដែរ កង​ទ័ព​មួក​ខៀវ​របស់​កម្ពុជា ក៏​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ផ្អាក​ការ​ផ្លាស់​ប្តូរ​វេណ​គ្នា​ជា​បណ្តោះ​អាសន្ន រហូត​ដល់​ចុង​ខែ​មិថុនា ទើប​មាន​ការ​សម្រេច​ជា​ថ្មី​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ស្រីឧត្តមសេនីយ៍ទោ កុសល ម៉ាលីដា​ អគ្គ​នាយក​រង​និង​ជា​អ្នក​នាំ​ពាក្យ​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព​។

កងទ័ពមួកខៀវរបស់កម្ពុជា
កងទ័ពមួកខៀវរបស់កម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កង​ទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៧៨៧​នាក់ ក្នុង​នោះ​រួម​មាន​ស្ត្រី​ចំនួន​៧៦​នាក់ កំពុង​បំពេញ​បេសកម្ម​នៅ​ក្រោម​ឆ័ត្រ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ដូច​ជា នៅ​ក្នុង​ប្រទេស​ស៊ូដង់, ស៊ូដង់​ខាង​ត្បូង លីបង់ អាហ្រ្វិក​កណ្តាល និង​នៅ​ប្រទេស​យ៉េមេន​ជា​ដើម​។ បើ​តាម​លោក​ស្រី​ឧត្តម​សេនីយ៍​ទោ កុសល ម៉ាលីដា រហូត​មក​ដល់​ពេល​នេះ កង​ទ័ព​មួក​ខៀវ​កម្ពុជា​នៅ​មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​ថា បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ណា​ម្នាក់​នៅ​ឡើយ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ