អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ៖ក្រុមការងារចំពោះកិច្ច គឺតាមដានតម្លៃទំនិញលើទីផ្សារ តែមិនមែនជាការក្តោបក្តាប់តម្លៃទំនិញនោះទេ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបបង្កើតក្រុមការងារចំពោះកិច្ចមួយទៀត ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្រុមការងារនេះមានលោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចជាប្រធាន អមដោយអនុប្រធាន៤រូប និងសមាជិកមកពីក្រសួងស្ថាប័នរដ្ឋនានាសរុបចំនួន២១នាក់ផ្សេងទៀត។ ក្រុមការងារនេះ ត្រូវបានបង្កើតឡើងដើម្បីកំណត់ប្រភេទទំនិញយុទ្ធសាស្ត្រដែលបម្រើការរស់នៅប្រចាំថ្ងៃក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលអាចរួមមាន៖ អង្ករ អំបិល បន្លែ ត្រី សាច់ ម៉ាស អាល់កុល ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រជាដើម។ លោក មាស សុខ​សេន​សាន អ្នក​នាំ​ពាក្យ​និង​ជា​អគ្គ​លេខា​ធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុបានពន្យល់ថា តួនាទីរបស់ក្រុមការងារចំពោះកិច្ចនេះ គឺតាមដាននិងឃ្លាំមើលតម្លៃទំនិញនៅលើទីផ្សារ តែមិនមែនជាការក្តោបក្តាប់តម្លៃទំនិញនៅលើទីផ្សារនោះទេ។

លោក មាស សុខសេនសាន អ្នកនាំពាក្យនិងជាអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក មាស សុខសេនសាន អ្នកនាំពាក្យនិងជាអគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ © @RFI
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ