អានតួអត្ថបទ
កម្ពុជា សង្គម

សិង្ហបុរីរំកិលមន្ទីរពេទ្យមកកៀកពលរដ្ឋខ្មែរ ដែលនិយមស្វែងរកសេវាព្យាបាលក្រៅប្រទេស

មន្ទីរ​ពេទ្យ​របស់​សិង្ហ​បុរី​មួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​បើក​ដំណើរ​ការ​ហើយ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា ដែល​នេះ ចាត់​ទុក​ថា​ជា​ពេទ្យ​បរទេស​មួយ​ដែល​ទំនើប និង​មាន​គុណ​ភាព​ខ្ពស់​លើ​វិស័យ​សុខា​ភិបាល​ផ្នែក​ឯក​ជន​។ មន្ទីរ​ពេទ្យ​ដែល​មាន​ឈ្មោះ​ថា «The Prestige Hospital» ដែល​បាន​បើក​ដំណើរ​ការ​នៅ​កម្ពុជា​ពេល​នេះ ក្នុង​តម្លៃ​ជា​ច្រើន​លាន​ដុល្លារ គឺ​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​ពល​រដ្ឋ​ខ្មែរ ដែល​និយម​ស្វែង​រក​សេវា​ពិនិត្យ និង​ព្យាបាល​ពី​គ្រូ​ពេទ្យ​នៅ​ក្រៅ​ប្រទេស​។

សិង្ហបុរីរំកិលមន្ទីរពេទ្យមកកៀកពលរដ្ឋខ្មែរ ដែលនិយមស្វែងរកសេវាព្យាបាលក្រៅប្រទេស
សិង្ហបុរីរំកិលមន្ទីរពេទ្យមកកៀកពលរដ្ឋខ្មែរ ដែលនិយមស្វែងរកសេវាព្យាបាលក្រៅប្រទេស © សហការី
ផ្សាយពាណិជ្ជកម្ម

វត្តមានរបស់​មន្ទីរពេទ្យបរទេស The Prestige Hospital ដែលជា​ការវិនិយោគលើ​វិស័យសុខាភិបាលរបស់​ប្រទេសសិង្ហបុ​រីនៅកម្ពុជា​ពេលនេះ គឺជាកា​របន្ថែមមន្ទីរពេ​ទ្យទំនើប កំរិតស្ត​ង់ដារអន្តរជាតិ​ថ្មីមួយទៀត នៅលើ​ទឹកដីកម្ពុជា​កាន់តែច្រើ​នទៅៗ ខណៈដែ​លពលរដ្ឋកម្ពុ​ជាក៏កាន់​តែច្រើនដែរ ដែលត្រូវកា​រសេវាសុខាភិ​បាលប្រភេ​ទនេះ។

លោក Tay Christopher នាយក​ប្រតិបត្តិមន្ទីរ​ពេទ្យ Prestige បានថ្លែង​នៅក្នុងសន្និសី​ទកាសែតនាថ្ងៃនេះដែ​រថាសេវាកម្ម និងស្ត​ង់ដារ ដែលលោក​នាំមកកម្ពុជា​ពេលនេះ សុទ្ធតែ​តាមលំដា​ប់អន្តរជាតិ និងតាមវិ​ធីសាស្ត្រថែទាំ​សុខភាពរ​បស់សិង្ហបុរី ដោយមាន​វេជ្ជបណ្ឌិត គិ​លានុបដ្ឋាយិកា និងអ្នក​ជំនាញវេជ្ជសាស្ត្រ​ដ៏ល្អ រួមនឹងកា​របំពាក់ឧបក​រណ៍ពេទ្យដ៏​ទំនើបចុងក្រោយ​។

មន្ទីពេទ្យ The Prestige ដែលបា​នសាងសង់ឡើ​ងលើផ្ទៃដីទំ​ហំកន្លះហិចតារ និងកំព​ស់៣ជាន់ មានសេ​វាពិនិត្យនិង​ព្យាបាលជំងឺ​ទូទៅ និងជំងឺជាច្រើ​នផ្នែកផ្សេ​ងទៀត។ ក៏ប៉ុន្តែ​មន្ទីរពេ​ទ្យឯកជនថ្មីនេះ មិនទ​ទួលការព្យា​បាលជំ​ងឺកូវីដ១៩ទេ បើទោះណា​វត្តមានម​ន្ទីរពេទ្យចំពេ​លដែលមាន​ការឆ្លងរាលដា​លនៃវីរុសកូវី​ដ១៩​ក៏ដោយ តែក៏មា​នការសហកា​រដែរ ជាមួយមន្ទី​រពេទ្យរដ្ឋ ដែលត្រូវបា​នកំណត់រួច​ហើយនូវការផ្តល់​ការព្យាបាល​ដល់អ្នកជំងឺ​កូវីដ១៩។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់បានចាកចេញទៅក្រៅប្រទេស ហើយចំណាយថវិកាប្រមាណជា៥០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីចាយទៅលើសេវាសុខាភិបាល។

សម្រាប់ពេលនេះ ពលរដ្ឋខ្មែរ នឹងងាកមកពិចារណា ហើយជ្រើសរើសសេវាពិនិត្យ និងព្យាបាលរបស់មន្ទីរពេទ្យ The Prestige វិញ ដោយសារតែពួកគេមិនត្រូវចំណាយទៅលើថ្លៃធ្វើដំណើរ ស្នាក់នៅ ហើយមន្ទីរពេទ្យឯកជនក្នុងស្រុកមួយនេះ ក៏មានតម្លៃសេវាពិនិត្យ និងព្យាបាលប្រហាក់ប្រហែល នឹងមន្ទីរពេទ្យឯកជនបរទេសឯទៀតដែរ ពោលគឺអាចថ្លៃជាងបន្តិច អាចស្មើ និងអាចក្រោមបន្តិច។ នេះបើតាមលោកនាយកមន្ទីពេទ្យ Tay Christopher៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ