អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ខេត្តរតនគិរី៖ ឃុំចំនួន២បានប្រកាសបិទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ឃុំ​ចំនួន​២​នៅ​ក្នុង​ខេត្ត​រតន​គិរី គឺ​ឃុំសេដា នៅ​ក្នុង​ស្រុក​លំផាត់ និង​ឃុំ​ប៉ា​តេ នៅ​ក្នុង​ស្រុក​អូរ​យ៉ា​ដាវ បាន​ប្រកាស​បិទ​ឃុំ​ដោយ​ហាម​ឃាត់​មនុស្ស​ប្លែក​មុខ​ចេញ​ចូល និង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ទាំង​នេះ​។ ការ​បិទ​ឃុំ​នេះ គឺ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​កំពុង​វាយ​លុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោកឆាយ ធី មេ​ឃុំ​ប៉ាតេ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ថា បើ​ទោះ​បី​បិទ​ឃុំ​ហាម​មនុស្ស​ប្លែក​មុខ​ចេញ​ចូល​ក៏​ដោយ ប៉ុន្តែ​ការ​រក​ស៊ី​ជួញដូរ​ទំនិញ គឺ​ធ្វើ​ឡើង​ជា​ធម្មតា។ បើ​តាម​លោក​ឆាយ ធី ឃុំប៉ាតេ​របស់​លោក​នឹង​បិទ​គ្មាន​ការ​កំណត់​ឡើយ ដរាប​ណា​ជំងឺ​កូវីដ-១៩​ត្រូវ​បាន​ទប់​ស្កាត់​បាន ទើប​បើក​ឱ្យ​មាន​ការ​ចេញ​ចូល​ឡើង​វិញ​។ សូមស្តាប់ការលើកឡើងរបស់លោកឆាយ ធី មេឃុំប៉ាតេដូចតទៅ

(រូបភាពតំណាង)
(រូបភាពតំណាង) © Internet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ