អានតួអត្ថបទ
បទសម្ភាស

លោក ថោង ខុន៖​ក្រសួង​កំពុងធ្វើសេចក្តី​ព្រាង​ជួយ​បុគ្គលិក​សណ្ឋាគារ​ដែល​បិទទ្វារ​ដោយ​សារ​វិបត្តិ​កូវីដ​១៩​

ចុះផ្សាយ​នៅ​ថ្ងៃ៖

យ៉ាងហោចណាស់​មានសណ្ឋាគារ​ជាង​៤០នៅក្នុង​ខេត្តសៀមរាប ​ក្នុងចំណោម​ជាង​២០០​បាន​បិទ​ទ្វារ​និង​ផ្អាកដំណើរការជា​បណ្តោះ​អាសន្ន​ ដោយ​​សារ​គ្មាន​ភ្ញៀវស្នាក់​នៅ​។ ការណ៍​នេះ ​បានបណ្តាល​ឲ្យ​បុគ្គលិក​និយោជិត​​នៅក្នុង​វិស័យឧស្សាហកម្ម​ទេសចរណ៍​នេះ​ ប្រមាណ​ជាង​២០០០​នាក់ ​កំពុង​ប្រឈមបាត់បង់​ការងារ​ធ្វើ​។ ​ប្រឈម​នឹង​បញ្ហានេះ ​លោក ថោង ខុន​ ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា ​ដែលជា​ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​ ​នៅរាត្រីនេះ ​បាន​គូស​បញ្ជាក់ថា ​ក្រសួង​កំពុង​ធ្វើ​សេចក្តីព្រាង​ជា​មួយ​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​ដើម្បី​ជួយ​សម្រួល​ដល់​ពួក​គេ​ហើយ​។​ សូម​បញ្ជាក់​ថា ​ក្នុងរយៈពេល​២​ខែ​ដើម​ឆ្នាំ​២០២០​នេះ​ កម្ពុជា​ទទួ​ល​បាន​ភ្ញៀវទេស​ចរបរទេស​តែ​ជាង​៨០​ម៉ឺននាក់​ប៉ុណ្ណោះ ​ហើយចំនួន​នេះ​បាន​​​ធ្លាក់ចុះ​ប្រមាណ​ជាង​​៣០% ​នៅទូទាំងប្រទេស​ ហើយ​ក្នុងនោះ​ខេត្តសៀមរាប​ ប៉ះពាល់​​ធ្ងន់ធ្ងរ​ជាងគេ​។​—

លោក ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​។​
លោក ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​។​ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ