អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ការពារឆ្លងកូវីដ-១៩៖ ពន្ធនាគារមិនអនុញ្ញាតឲ្យអ្នកសួរសុខទុក្ខជួបអ្នកជាប់ឃុំដោយផ្ទាល់ឡើយ

ចាប់​តាំង​ពី​មាន​ការ​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល កាល​ពី​ពេល​ថ្មីៗ​នេះ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ កូវីដ-១៩ ពន្ធនាគារ​ទូទាំង​ប្រទេស បាន​ចាត់​វិធាន​ការ​តឹង​រឹង ជាង​សព្វ​មួយ​ដង ដើម្បី​ការពារ​ការ​ឆ្លង​នៃ​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី​នេះ ពី​ខាង​ក្រៅ​ទៅ​កាន់​អ្នក​ជាប់​ឃុំ​នានា​នៅ​ខាង​ក្នុង​។ លោក ចាន់ គឹមសេង អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​RFI នៅ​ថ្ងៃ​នេះ​ថា ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់​ត្រូវ​បាន​បំពាក់​ឧបករណ៍​ស្ទង់​កំដៅ និង​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អ្នក​ជាប់​ឃុំ​ដែល​ទើប​តែ​បញ្ជូន​ចូល​ថ្មី​។ ដោយ​ឡែក​អ្នក​សួរ​សុខ​ទុក្ខ​ឬ​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ ចាំ​បាច់​ត្រូវ​បាន​ឆ្លង​កាត់​ការ​ស្ទង់​កំដៅ ការ​ធ្វើ​អនាម័យ​ដោយ​លាង​សំអាត​ដៃ ហើយ​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ខាង​ក្រៅ​ជួប​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ជាប់​ឃុំ ដូច​កាល​ពី​មុន​ឡើយ​។ តាម​លោក​ ចាន់ គឹមសេង មក​ទល់​ពេល​នេះ មាន​អ្នក​ជាប់​ឃុំ​ម្នាក់​ដែល​សង្ស័យ​ដោយ​សារ​កំដៅ​ឡើង​ខ្លាំង ហើយ​ត្រូវ​បាន​យក​សំណាក​ទៅ​ពិនិត្យ និង​មិន​ទាន់​បាន​ដឹង​ពី​លទ្ធផល​នៅ​ឡើយ​ទេ​។

ការធ្វើតេស្តស្ទង់កម្ដៅនៅក្នុងពន្ធនាគារ
ការធ្វើតេស្តស្ទង់កម្ដៅនៅក្នុងពន្ធនាគារ © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ