អានតួអត្ថបទ
បទសម្ភាស

លោកមាស សុភ័ណ្ឌ៖សារព័ត៌មានដែលបន្តមិនគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ នឹងត្រូវដកអាជ្ញាប័ណ្ណ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិល​មិញ ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​បង្កើត​គណៈ​កម្មការ​ថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​តាម​ដាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​នៅ​តាម​បណ្តាញ​សារព័ត៌មាន និង​នៅ​ក្នុង​បណ្តាញ​សង្គម​។ លោក​មាស សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ បាន​អះអាង​ថា ប្រសិន​បើ​គណៈ​កម្មការ​រក​ឃើញ​ថា បណ្តាញ​សារព័ត៌មាន និង គណនី ឫ​ទំព័រ​ហ្វេស​ប៊ុក​ណា​ដែល​ប្រឌិត​ព័ត៌​មាន នឹង​ត្រូវ​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​។ ជាមួយ​គ្នា​នេះ លោក​មាស សុភ័ណ្ឌ ក៏​បាន​ព្រមាន​ទៅ​កាន់​បណ្តាញ​សារព័ត៌មាន​ណា​ដែល​បន្ត​មិន​គោរព​ក្រម​សីល​ធម៌ និង​វិជ្ជា​ជីវៈ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង អាចនឹងត្រូវដកហូតអាជ្ញាប័ណ្ណថែមទៀត។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ