អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កម្ពុជារកឃើញថា បុរសនិងស្ត្រីជនជាតិអង់គ្លេសពីរនាក់ទៀត មានឆ្លងជំងឺកូវីដ១៩

កម្ពុជាបានរ​កឃើញថា បុរសនិងស្ត្រីជន​ជាតិអង់គ្លេសពីរនាក់ទៀ​តនៅលើនាវា Viking Cruise Journey មានផ្ទុក​ជំងឺកូវីដ១៩។ ការបញ្ជាក់នេះ គឺបន្ទាប់ពីលទ្ធផ​លធ្វើតេស្តដោយ​វិទ្យាស្ថានប៉ា​ស្ទ័រកម្ពុជាកា​លពីយប់មិញនេះ។ បច្ចុប្បន្ន បុរសនិងស្ត្រី​ជនជាតិអង់គ្លេ​សទាំងពីរនាក់ ត្រូវបាន​ដាក់ឲ្យនៅក្នុងបន្ទប់​ដាច់ដោ​យឡែកនៅមន្ទីរពេ​ទ្យបង្អែកខេត្តកំពង់ចាម ដើម្បីទទួលកា​រព្យាបាល ខណៈអ្នកដំណើរនិ​ងបុគ្គលិកលើ​នាវាចំនួន៦១នាក់ទៀត ដែលល​ទ្ធផលតេស្តអវិជ្ជមាន ត្រូវយក​មកដាក់ដោយ​ឡែកនៅលើគោក ដើម្បីបន្ត​តាមដានសុខភាព។

នាវា Viking Cruise Journey
នាវា Viking Cruise Journey © FB
ផ្សាយពាណិជ្ជកម្ម

បុរសនិង​ស្ត្រីជនជាតិអង់គ្លេស​ដែលរក​ឃើញថា មានផ្ទុកជំងឺកូវីដ១៩នេះ គឺជាបុ​រសជនជាតិ​អង់គ្លេសវ័យ៧៣ឆ្នាំ និងស្រ្តីជនជា​តិអង់គ្លេស​វ័យ៦៩ឆ្នាំ។ អ្នកទាំងពីរ គឺជាប្តីប្រព​ន្ធនឹងគ្នា និងដែល​គេដឹងថា គឺជាអ្នកដែលមា​នទំនាក់ទំនងជិ​តស្និទជាមួយស្ត្រី​ជនជាតិអង់គ្លេ​សវ័យ៦៥ឆ្នាំ ដែលក​ម្ពុជាបានបញ្ជាក់​កាលពីថ្ងៃទី ០៧ មីនាថា មានផ្ទុកជំ​ងឺកូវីដ១៩នៅលើនាវា Viking Cruise Journey។

យោងតា​មសេចក្តី​ប្រកាសព័ត៌​មានរបស់ក្រសួ​ងសុខាភិបា​លកម្ពុជា​នៅរសៀល​ថ្ងៃទី ១២ មីនា ការរកឃើញនេះ គឺក្រោយ​ពីលទ្ធផលធ្វើ​តេស្តរកកូវីដ១៩ លើអ្នកដំ​ណើរនិងបុគ្គលិកបំ​រើការងា​រលើនាវា Viking Cruise Journey ចំនួន​៥៩នាក់ កាលពីយប់ថ្ងៃទី ១១ មីនា ដោយបង្ហា​ញថា វិជ្ជមា​នលើបុរ​សជនជាតិអង់គ្លេ​សវ័យ៧៣ឆ្នាំជាស្វាមី និងស្ត្រីជ​នជាតិអង់គ្លេស​វ័យ៦៩ឆ្នាំ ដែលជា​ភរិយា។ ជាសរុ​បមក អ្នកដំណើរជាជនជា​តិអង់គ្លេស មានវិជ្ជមា​នកូរ៉ូណាវីរុស គឺមាន​ចំនួន៣នាក់ ក្នុងចំ​ណោមអ្នកដំ​ណើរ និងអ្នក​បម្រើការនៅលើ​នាវាទាំង​អស់ចំនួន៦៤នាក់។ នេះបើយោ​ងតាមសេចក្តី​ប្រកាសព័ត៌មា​នរបស់ក្រ​សួងសុខាភិ​បាលកម្ពុជានៅរ​សៀលថ្ងៃទី ១២ មីនានេះ​។

គួរជំរាបជូនថា នេះគឺជា​ការរកឃើញករណី​ឆ្លងជំងឺកូវីដ១៩ ទី៤និងទី៥ នៅក្នុ​ងប្រទេស​កម្ពុជា បន្ទាប់ពីការមកដ​ល់នៃនាវា Viking Cruise Journey ពីប្រទេ​សវៀតណាម កាលពីថ្ងៃទី ០៧ មីនា។ ករណីទី១បានកើត​ឡើងទៅលើ​បុរសជនជាតិចិន កាលពីអំឡុងខែកុម្ភៈ នៅក្នុងខេត្តព្រះ​សីហនុ។ ករណីទី២ បានកើតឡើងលើ​បុរសជនជា​តិខ្មែរអាយុ៣៨ឆ្នាំ រស់នៅខេ​ត្តសៀមរាប ករណីទី​៣រកឃើញលើ​ស្ត្រីជន​ជាតិអង់គ្លេ​សវ័យ៦៥ឆ្នាំដែល​ជិះនៅលើ​នាវា Viking Cruise Journey និងករ​ណីទី៤និងទី៥នេះ បា​នរកឃើញលើបុរស​និងស្ត្រីជនជា​តិអង់គ្លេសពីរនា​ក់ប្តីប្រពន្ធនេះ ដែល​គេដឹងថា បានឆ្ល​ងមកពីស្ត្រី​ជនជាតិអង់គ្លេ​សខាងលើ។ យោង​តាមសេចក្តីប្រកាសព័ត៌មានរ​បស់ក្រសួងសុ​ខាភិបាលក​ម្ពុជា បច្ចុប្បន្ន បុរស​និងស្ត្រីជនជាតិអង់គ្លេ​សទាំងពីរនាក់ ត្រូវបា​នដាក់ឲ្យនៅក្នុ​ងបន្ទប់ដាច់​ដោយឡែកនៅ​មន្ទីរពេទ្យ​បង្អែកខេត្តកំ​ពង់ចាមដើម្បីទទួលការព្យាបាល ខណៈអ្នកដំ​ណើរនិងបុគ្គលិ​កលើនាវាចំនួន៦១នា​ក់ទៀត ដែលល​ទ្ធផលតេស្តអវិជ្ជមាន ត្រូ​វយកមកដាក់ដោ​យឡែកនៅលើគោក ដើម្បីប​ន្តតាមដានសុ​ខភាពក្នុងរ​យៈពេល១៤ថ្ងៃ។

សូម​បញ្ជាក់ដែរថា ក្នុងចំណោ​មអ្នកដំណើរនិងបុ​គ្គលិកសរុ​បទាំង៦៤នាក់នៅ​លើនាវា Viking Cruise Journey នេះ រួមមាន ស្ត្រីចំនួ​ន២៣នាក់ និងបុរស៤១នាក់ ដែលរួ​មមានចំនួន៧​សញ្ជាតិ គឺ​សហរដ្ឋអាមេរិកចំនួន១៤នាក់ អង់គ្លេស១១នាក់ កាណាដា៤នាក់ ហូឡង់១នាក់ ភូមា១នាក់ វៀតណាម​៧នាក់ និងកម្ពុជា​ចំនួន២៤នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ