អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

អ្នកជំនាញទេសចរថា សណ្ឋាគារនិងផ្ទះសំណាក់នៅសៀមរាបនឹងប្រឈមបិទទ្វារ បើកូវីដ-១៩នៅបន្តរីករាលដាល

បន្ទាប់​ពីរកឃើញថា បុរសជនជា​តិកម្ពុជាម្នាក់នៅ​ក្នុងខេត្តសៀមរា​បបានឆ្លងមេរោ​គកូវីដ-១៩ពីជន​ជាតិជប៉ុននោះ បញ្ហានេះ បានប៉ះពា​ល់ខ្លាំងដល់វិស័​យទេសចរណ៍នៅក្នុង​ខេត្តនៃទឹកដីអង្គរ។ លោកហូ វណ្ឌី សហប្រធាន​ក្រុមការងារ​វិស័យ​ទេសចរ​ណ៏​ផ្នែក​ឯកជនបានអះ​អាងប្រាប់វិទ្យុបា​រាំងអន្តរជាតិនៅព្រឹ​កថ្ងៃចន្ទនេះថា ខេត្តសៀម​រាបនៅពេលនេះកំពុ​ងជួបវិបត្តិភ្ញៀវ​ទេសចរទាំងអ​ន្តរជាតិ និងជាតិ​យ៉ាងខ្លាំង ដោយសា​រការភ័យខ្លាចឆ្លងមេ​រោគកូវីដ-១៩។ បើតា​មលោកហូ វណ្ឌី បណ្តាផ្ទះសំណាក់ និងសណ្ឋាគា​រមួយចំនួននឹ​ងប្រឈម​នឹងកា​របិទទ្វារ បើស្ថានភា​ពនៃការរីករា​លដាលនៃមេ​រោគកូវីដ-១៩ នៅតែបន្តរ​យៈពេលយូរទៅមុខ​ទៀត។

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត © Kimhong/RFI
ផ្សាយពាណិជ្ជកម្ម
01:45

សូមស្តាប់ការលើកឡើងរបស់ លោក ហូ វណ្ឌី៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ