អានតួអត្ថបទ
បារាំង

លោកហ្រ្វង់ស័រ ហូឡង់៖​គេ​ត្រូវ​ការពារ និង​រំដោះ​កុមារ​ពី​តំបន់​ជម្លោះ​ប្រដាប់អាវុធ

 នៅ​ថ្ងៃ​អង្គារ ទី២១ កុម្ភៈ លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទអន្តរជាតិ​ស្តីពី​កុមារ​ក្នុង​តំបន់​ជម្លោះ។ កម្មវត្ថុ​នៃ​សន្និសីទ​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​បារាំង និង​ចូលរួម​ដោយ​អង្គការ Unicef ព្រម​ទាំង ៨០ប្រទេស រួម​ទាំង​អង្គការ​អន្តរជាតិ និង​អង្គការ​ក្រៅរដ្ឋាភិបាល​មាន​គោលដៅ​ដាស់តឿន​ស្មារតី​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​គិតគូរ​ជីវិត​កុមារ​ជា​ច្រើន​លាននាក់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស ឬ​តំបន់​មាន​ជម្លោះ​ប្រដាប់​អាវុធ។ លោក​ហ្រ្វង់ស័រ ហូឡង់​បាន​យល់​ឃើញ​ថា ស្ថានការណ៍​ហាក់​នៅ​បន្ត​ដុនដាប និង​បាន​អំពាវនាវ​ឲ្យ​មាន​អន្តរាគមន៍​ជា​បន្ទាន់។ 

លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់
លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់ REUTERS/Eric Vidal
ផ្សាយពាណិជ្ជកម្ម

 

« ស្ថានការណ៍​មិន​បាន​ផ្លាស់ប្តូរ​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ធ្លាក់​ដុនដាប​ថែម​ទៀត។ មាន​កូនក្មេង​ចំនួន ២៣០លាននាក់​កំពុង​រស់នៅ​ក្នុង​បណ្តា​ប្រទេស ឬ​នៅ​តាម​តំបន់​ដែល​កំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ។ ក្នុង​ចំណោម​ទាំង ២៣០លាននាក់​នោះ មាន ១៥លាននាក់​បាន​ជាប់ពាក់ព័ន្ធ​ផ្ទាល់​នឹង​ជម្លោះ​ប្រដាប់​អាវុធ​នេះ និង​មាន​ចំនួន ១លាន ៥សែននាក់​ទៀត​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​ដោយ​ការ​អត់ឃ្លាន ប្រសិន​បើ​យើង​មិន​អន្តរាគមន៍​ជា​បន្ទាន់​ទេ​នោះ។

 

ទង្វើ​សម្លាប់ និង​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ គឺ​ជា​ការ​បដិសេធ​អារ្យធម៌។ ដូច្នេះ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ដែល​យើង​ត្រូវ​ការ​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ។ ខ្ញុំ​កំពុង​ថ្លែង​យ៉ាង​ដូច្នេះ​ចំ​ពេល​ដែល​ការ​យល់ឃើញ​ពី​តម្លៃ​អន្តរជាតិ​កំពុង​ទទួល​រង​ការ​គំរាមកំហែង ឬ​មួយ​គំនិត​ពហុភាគីនិយម​កំពុង​ទទួល​រង​ការ​ប្រឆាំង និង​គំនិត​អាត្មានិយម​អាច​នឹង​ត្រូវ​គ្រប់​គ្នា​យក​ទៅ​អនុវត្តន៍។

 

វា​ពិត​ជា​សំខាន់​ណាស់​ដែល​ឆ្លង​កាត់​តាម​គំនិត​ផ្តួចផ្តើម​នេះ យើង​ត្រូវ​រម្លឹក​ឡើង​វិញ​ថា អ្វី​ទៅ​ជា​សហគមន៍​អន្តរជាតិ។ គេ​ត្រូវ​តែ​រួម​សហការណ៍​គ្នា ហើយ​ត្រូវ​តែ​មាន​កម្លាំង​ឧបករណ៍ និង​ស្ថាប័ន​អន្តរជាតិ​ដែល​បំពេញ​បេសកកម្ម​ដើម្បី​ពិភពលោក »៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ