អានតួអត្ថបទ

​ប៊ែរឡាំង​ចោទ​ហាណូយ​ថា​បាន​​ចាប់​ជំរិតជនជាតិ​វៀតណាមនៅ​អាល្លឺម៉ង់

ក្រសួង​ការ​បរទេស​អាល្លឺម៉ង់ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ក្រុង​ហាណូយ​ នៅ​ថ្ងៃពុធ​នេះ ថា​ជា​អ្នក​នៅពី​ក្រោយ​ផែនការ​ចាប់​ពង្រត់​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​វៀតណាម​ម្នាក់ នៅ​ក្រុង​ប៊ែរឡាំង។ បើ​តាម​ប្រភព​ដដែល ហាណូយ​​បានចាប់​​បញ្ជូន​ជន​នេះឱ្យ​ត្រលប់​​ទៅ​ប្រទេស​វៀតណាមវិញ​ដោយ​បង្ខំ ដើម្បី​ឱ្យ​តុលាការ​កាត់​ទោស។

លោក Trịnh Xuân Thanh
លោក Trịnh Xuân Thanh Chụp màn hình @ nguyentandung.org
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​សោះ​ដែល​ថា​ភ្នាក់ងារ​ចារកិច្ច​វៀតណាម​ និង​ស្ថានទូត​វៀតណាម​ប្រចាំ​ក្រុង​ប៊ែរឡាំង​ បាន​ចូល​រួម​ចំណែក​ក្នុង​ផែនការ​ចាប់​ពង្រត់​ជនជាតិ​វៀតណាម​ម្នាក់​ ក្នុង​ប្រទេស​អាល្លឺម៉ង់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាល្លឺម៉ង់ ជាមួយ​ពាក្យ​ថ្កោល​ទោស “ការ​ចាប់​ខ្លួនពលរដ្ឋ​វៀតណាមឈ្មោះ​ Trinh Xuan Thanh ​ជិញ ស៊នថាញ់ នៅ​ប៊ែរឡាំង គឺ​ជា​ការ​រំលោភ​ច្បាប់​អាល្លឺម៉ង់ និង​ច្បាប់​អន្តរជាតិ យ៉ាង​ក្រឡែត និង​មិន​ធ្លាប់​មាន​ឡើយ។ ជា​ទង្វើ​ដែល​មាន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត »។

ក្រសួងការបរទេស​អាល្លឺម៉ង់​បាន​ប្រកាស​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​វៀតណាម​ប្រចាំ​ប៊ែរឡាំង​ឱ្យ​ជួប​ និង​បាន​ប្រកាស​បណ្តេញ​​តំណាង​ភ្នាក់ងារ​ចារកិច្ច​វៀតណាម​ឱ្យ​ចាក​ចេញ​ពី​ទឹក​ដី​អាល្លឺម៉ង់ ក្នុង​រយៈ​ពេល​៤៨​ម៉ោង​យ៉ាង​យូរ។ មិន​តែ​ប៉ុណ្ណោះ​ ​ប៊ែរឡាំង​បាន​ទាមទារ​ឱ្យ​វៀតណាម​បញ្ជូន​លោក Trinh Xuan Thanh អាល្លឺម៉ង់វិញ ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​អាជ្ញាធរ ​កំពុង​សិក្សា​សំណុំ​ឯកសារ​របស់​គាត់​ស្តី​ពី​ការ​សុំ​សិទ្ធិជ្រកកោននៅ​អាល្លឺម៉ង់។

សូម​បញ្ជាក់​ថា បើ​តាម​កាសែត​អាល្លឺម៉ង់​លោក Trinh Xuan Thanh ត្រូវ​បានជន​ប្រដាប់​អាវុធ​មួយ​ក្រុម​​ចាប់​នៅ​ថ្ងៃ​ទី ២៣​កក្កដា នៅទីក្រុង​ប៊ែរឡាំង។ ជា​អតីតអ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​កុម្មុយនិស្តវៀតណាមម្នាក់ Trinh Xuan Thanh ត្រូវ​​ជាប់​អង្កេត​នៅ​វៀតណាម​ក្នុង​បទ​ល្មើស​ហិរញ្ញវត្ថុ ដោយ​បាន​ធ្វើ​ឱ្យ​ខាត​បង់​ប្រាក់​ចំនួន ១២៥​លាន​អឺរ៉ូ កាល​លោក​នៅ​មាន​​តួនាទី​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​សហគ្រាស​ប្រេង​រដ្ឋ​។

វៀតណាម​បាន​ទទូច​សុំ​​ឱ្យ​ប៊ែរឡាំង​ប្រគល់​អតីត​មន្ត្រី​រត់​ភៀស​ខ្លួន​នេះ​មក​អាជ្ញាធរ​វិញ។ សំនុំ​រឿង​លោក​ ត្រូវ​បាន​លើក​មក​ជជែក​គ្នា​នា​ឱកាស​ជំនួប​កំពូល​ហ្សេ​២០​នៅ​ទីក្រុង​ហំបួរ​ កាលពី​ដើម​ខែ​កក្កដាផង។ Trinh Xuan Thanh បាន​លេខ​មុន​ជា​សាធារណៈ នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ចន្ទ ដោយ​អះអាង​ថា​បាន​ត្រលប់​ចូល​ស្រុក​កំណើត​វិញ​ដោយ​ចេតនា។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ដដែល ដែល​ហាក់​ដូច​ជា​គ្មាន​ជំនឿ​លើ​ការ​បកស្រាយ​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ